បទយកការណ៍
Último episodio
24 episodios
- ពីស្រុកខ្មែរ មកធ្វើជាទាហានជាមុខ Legion étrangère របស់ប្រទេសបារាំង។ នេះជាចំណងជើងសៀវភៅ និពន្ធ និងបោះពុម្ពដោយខ្លួន ដោយក្រុមគ្រួសាររបស់លោក ហ៊ុន ដារិន។ បោះពុម្ពផ្សាយក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលហ្វ្រង់កូហ្វូនីនៅទីក្រុងភ្នំពេញ ថ្ងៃទី១៥ និង១៦វិច្ឆិកាឆ្នាំ ២០២៦ សៀវភៅLégion étrangère ពីស្រុកខ្មែរមកទាហានមួកសជាមធ្យោបាយ ជាតឹកតាងបញ្ជាក់ពីសារៈសំខាន់នៃភាសាបារាំង និងទំនាក់ទំនងបារាំង និងកម្ពុជា។
- ជំនះនឹងវិបត្តិកូវីដ ដែលតម្រូវឲ្យគេបិទផ្អាកការសំដែង អស់មួយឆ្នាំ សិល្បកររបស់ក្រុមល្ខោនសៀក ហ្វារ នៅទីបំផុតបានធ្វើដំណើរទៅដល់ប្រទេសបារាំង នៅសប្តាហ៍មុននេះ ដើម្បីត្រៀមបើកការសំដែង ដែលមានដល់ទៅជាង ២០ការសំដែង។ នៅមុនការសំដែងជាផ្លូវការដែលចាប់ផ្តើម នៅពាក់កណ្តាលខែ វិច្ឆិកាឆ្នាំ ២០២១ សិល្បករខ្មែរបានហាត់សមនៅមជ្ឈមណ្ឌលជាតិសិល្បៈ និងសៀក បារាំង ក្នុងទីក្រុង Châlons en Champagne។ ឈាង បុប្ផា បានធ្វើដំណើរទៅជួបពួកគាត់ សម្រាប់បទយកការណ៍របស់វិទ្យុបារាំងអន្តរជាតិRFI
- សិល្បករបានខិតខំហាត់សមរបាំឈ្មោះ «សម្រស់ស្រូវលើដែនដីសុវណ្ណភូមិ» ដើម្បីត្រៀមសម្ដែងនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ។ ក្បាច់រាំដែលយកដើមស្រូវ ជាតួអង្គសំខាន់ មានគោលបំណងបង្ហាញពីជីវភាពរស់នៅរបស់កសិករខ្មែរ និងអត្តសញ្ញាណវប្បធម៌កសិកម្មកម្ពុជានៅលើឆាកអន្តរជាតិ៕
- ៧៣ឆ្នាំនៃឯករាជ្យជាតិកម្ពុជា ត្រូវបានរំលឹកតាមរយៈព្រឹត្តិការណ៍ជិះកង់ចម្ងាយ ៧៣ គីឡូម៉ែត្រ ជុំវិញរាជធានីភ្នំពេញ ដោយមានកីឡាករ និងកីឡាការិនីជាង ៥០០នាក់ចូលរួម។ ទោះបីជាអ្នកចូលរួមមានវ័យ ខុសគ្នា និងបទពិសោធន៍ជិះកង់ខុសៗគ្នាក៏ដោយ ក៏ពួកគេមានគោលដៅរួមតែមួយ គឺចូលរួមអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងស្វាគមន៍ការរៀបចំភូមិហ្វ្រង់កូហ្វូនីនៅកម្ពុជា៕
- ស្បៃខ្មែរ ជាស្នាដៃសិល្បៈប្រពៃណី ដែលមានប្រវត្តិផ្សារភ្ជាប់នឹងអរិយធម៌ខ្មែរតាំងពីសម័យហ្វូណន និងបានបន្តដំណើរជីវិតមកដល់បច្ចុប្បន្ន។ លើសពីប្រើប្រាស់សម្រាប់តុបតែងលម្អកាយ ស្បៃខ្មែរ អាចក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏មានអត្ថន័យសម្រាប់ភ្ញៀវអន្តរជាតិ។ ការជ្រើសរើសស្បៃខ្មែរជាអំណោយដល់គណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា មិនត្រឹមតែជាការបង្ហាញសិល្បៈប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្រើប្រាស់សិល្បៈប្រពៃណី ជាស្ពាននៃការទូតវប្បធម៌ផងដែរ៕
Acerca de បទយកការណ៍
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។
Sitio web del podcast